អាហារជួយពង្រឹងរាងកាយរបស់យើង ក៏ដូចជាសម្ព័ន្ធភាពរបស់យើងផងដែរ។
អាហារនាំឲ្យក្រុមគ្រួសារនិងមិត្តភក្តិជួបជុំគ្នា
ហើយរក្សាទំនៀមទម្លាប់របស់យើងឲ្យនៅគង់វង្ស។
ប៉ុន្តែមិនមែនគ្រប់អាហារទាំងអស់ សុទ្ធតែធ្វើឲ្យយើងមានសុខភាពល្អនោះទេ។ អាហារដែលផលិតពីរោងចក្រ ដែលមនុស្សយើងជាច្រើនពឹងផ្អែកទៅលើវា មានផ្ទុកទៅដោយអំបិល ខ្លាញ់ និងស្ករយ៉ាងច្រើនលើសពីការចាំបាច់។ អាហារកែច្នៃទាំងនេះអាចបណ្តាលឲ្យមាន ឬបង្កើននូវបញ្ហាសុខភាពជាច្រើន ដូចជាជំងឺគាំងបេះដូង និងទឹកនោមផ្អែមជាដើម។
ការបរិភោគអាហារគ្រប់គ្រាន់ និងអាហារដែលមានសារធាតុបំប៉នចម្រុះ គឺជាកត្តាសំខាន់ដើម្បីទទួលបាននូវសុខភាពល្អ។ អាហារផ្តល់ថាមពលដល់រាងកាយ ព្រមទាំងជួយឲ្យយើងរៀនសូត្រ និងគិតបានល្អ។ អាហារការពារយើងពីជំងឺ និងបញ្ហាសុខភាពផ្សេងៗទៀត, ធ្វើឲ្យសាច់ដុំនិងសរីរាង្គក្នុងរាងកាយយើង ដំណើរការបានត្រឹមត្រូវ, ព្រមទាំងធ្វើឲ្យស្បែក សក់ និងធ្មេញរបស់យើង ស្អាតនិងរឹងមាំទៀតផង។
- ការថែរក្សាសុខភាព គឺអាស្រ័យលើការបរិភោគអាហារបានគ្រប់គ្រាន់ និងអាហារចម្រុះល្អ។


No comments:
Post a Comment