Sunday, April 12, 2020

អាហារ​រូបត្ថម្ភ

នៅក្នុងដំណាក់កាលវ័យជំទង់ មានការរីកលូតលាស់យ៉ាងរហ័សគឺពី ១០ ទៅ ១៩ឆ្នាំ ដូចនេះអ្នកត្រូវហូបអាហារអោយបានច្រើនដើម្បីការលូតលាស់នេះ៕ ការហូបចុកអោយបានសមស្របដោយមានផ្លែឈើ បន្លែ ទឹកដោះគោ ជាពិសេសបរិភោគឲ្យ​បានគ្រប់គ្រាន់នូវអាហារទាំងបីប្រភេទ​គឹ៖ អាហារការពារ អាហារធ្វើ​ឲ្យ​រាង​កាយ​លូត​លាស់​ និងអាហារថាមពល នោះនឹងជួយឲ្យ​សុខភាពល្អ ការលូតលាស់រាងកាយបានត្រឹមត្រូវមាំមួន មានស្មារតី​វៀងវៃ កំលាំងខ្លាំងក្លា នឹងមានតុល្យភាពទំងន់។

ក. អាហារការពារ


ក្រុមអាហារនេះមានផ្ទុកជីវជាតិសំខាន់ៗ (សារជាតិចិញ្ចឹម) ដែលសហការជាមួយអាហារសាងសង់រូបរាងកាយ និងអាហារថាមពល ដើម្បីការពារប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ និងជំងឺផ្សេងៗ។ សារជាតិចិញ្ចឹមនេះមាននៅក្នុងបន្លែ និងផ្លែឈើមានដូចជា៖ ស្ពៃ ស្លឹកបាស ប៉េងប៉ោះ ផ្ទី ត្រួយល្ពៅ ផ្លែល្ពៅ ត្រកូន ល្ហុង ស្លឹកម្រុំ ផ្លែម្រះ ត្រួយម្រះ ក្រូចពោធិសាត់ ស្វាយទុំ មៀន ល្មុត ទៀប ទៀបបារាំង ខ្នុរ ម្នាស់។ល។


ខ. អាហារធ្វើឲ្យ​រាងកាយលូតលាស់​


គឺជាក្រុមអាហារ មានសារជាតិចិញ្ចឹម ដែលរាងកាយយើងប្រើប្រាស់សំរាប់ការលូតលាស់ ថែរក្សា និងជួសជុលជាលិកាឡើងវិញដូចជា៖ ជាលិកាស្បែក សាច់ដុំ និងសក់ជាដើម។ អាហារធ្វើ​ឲ្យ​រាង​កាយ​លូត​លាស់​មាននៅក្នុងទឹកដោះម្តាយ ទឹកដោះគោស្រស់ ផលិតផលទឹកដោះគោ តៅហ៊ូ សណ្តែកសៀង សណ្តែកដី សណ្តែកបារាំង ស៊ុត ត្រី សាច់មាន ទា ជ្រូក គោ ក្តាម បង្ការ មឹក កង្កែប និងសាច់សត្វផ្សេងៗទៀត។


គ. អាហារថាមពល



គឹជាក្រុមអាហារមានសារជាតិចិញ្ចឹម ដែលរាងកាយរបស់យើងប្រើប្រាស់ជាថាមពលសំរាប់ធ្វើការនិងធ្វើសកម្មភាពជារៀងរាល់ថ្ងៃ។ អាហារថាមពលនេះមាននៅក្នុងអាហារដែល​មានជាតិម្សៅដូចជា៖ បាយ​ គុយទាវ​ ដំឡូងបារាំង ដំឡូងជ្វា ត្រាវ​​ ពោត នំបុ័ង។ល។ ចំពោះក្មេងស្រី អ្នកត្រូវហូបអោយបានគ្រប់គ្រាន់ដោយហេតុថាអ្នកបាត់បង់ឈាមខ្លះជារៀងរាល់ខែនៅពេលមកឈាមរដូវ ជាពិសេសអាហារសំបូរជាតិដែកដូចជា បន្លែ ផ្លែឈើ មានស្លឹកពណ៌​បៃតងចាស់ សាច់ និងស៊ុត។

No comments:

Post a Comment