Monday, April 13, 2020

អត្ថប្រយោជន៍ 6 យ៉ាងនៃការហាត់ប្រាណសម្រាប់អ្នក និងមិត្តភក្ដិ

ការហាត់ប្រាណ អាចជាកិច្ចការដ៏លំបាកមួយចំពោះមនុស្សជាច្រើន។ ការតាំងចិត្តទ្រាំហាត់ប្រាណ និងបញ្ចេញញើសច្រើននៅចំពោះមុខមនុស្សប្លែកមុខ ជារឿងដែលមនុស្សភាគច្រើនមិនចូលចិត្តធ្វើទេ ហើយប្រការនេះធ្វើឲ្យយើងមានការអៀនខ្មាស់ មិនហ៊ានស្វែងរកជីវិតរស់នៅប្រកបដោយសុខភាពល្អដែលយើងប្រាថ្នា។


1. អ្នកមានការទទួលខុសត្រូវ និងត្រៀមផែនការហាត់ប្រាណល្អជាងមុន 

ការហាត់ប្រាណជាមួយមិត្តភក្ដិជួយឲ្យអ្នកមានការទទួលខុសត្រូវច្រើនជាងមុន ព្រោះអ្នកត្រូវតែបង្ហាញ និងធ្វើវាឲ្យបាន! បន្ថែមពីនេះ អ្នកបញ្ចប់ផែនការហាត់ប្រាណទាំងនោះ និងត្រៀមកាលវិភាគច្បាស់ជាងមុន។ ភាពទទួលខុសត្រូវ និងការទាមទារឲ្យបង្ហាញនរណាម្នាក់ ក៏ជាកត្តាជំរុញដល់ការហាត់ប្រាណខ្លះដែរ (ហើយកាន់តែមានរាងស្ដើង និងរាបស្មើល្អ)!

2.   អ្នកមានមនុស្សតាមដានភាពរីកចម្រើនជាមួយគ្នា
  
ដំណឹងល្អ ត្រូវតែចែករំលែក! អ្វីដែលប្រសើរជាងមុន គឺនៅពេលដែលដៃគូអ្នកដឹងច្បាស់ថាអ្នកមានអារម្មណ៍បែបណាពេលអ្នកសម្រេចគោលដៅដែលបានកំណត់ ព្រោះអ្វីៗកំពុងប្រព្រឹត្តទៅតាមដំណើររបស់អ្នកទាំងស្រុង។
  
3. អ្នកអាចជំរុញខ្លួនឯងផុតពីការធ្វើរឿងងាយដដែលៗ

 ការហាត់ប្រាណជាមួយមិត្តភក្ដិ ជំរុញឲ្យអ្នកខំហាត់ប្រាណលើសពីអ្វីធ្លាប់ធ្វើងាយៗរាល់ដង ជាពិសេសនៅពេល មិត្តអ្នកនៅចាំបង្ខំអ្នក។ កម្លាំងចិត្តប្រកួតប្រជែងរបស់អ្នក នឹងជួយជំរុញឲ្យអ្នកធ្វើអ្វីបានហួសពីដែនកំណត់។

 4. ស្វែងរកបទពិសោធថ្មីៗជាមួយគ្នា


អ្នកបានអានស្វែងយល់អំពីថ្នាក់រាំហាត់ប្រាណថ្មីដែលនៅកន្លែងផ្សេង ប៉ុន្តែគឺក្នុងបំណងដើម្បីរៀបចំដំណើរមួយ ជួបមនុស្សថ្មីៗ និងព្យាយាមលាក់អារម្មណ៍ផ្ទាល់ខ្លួន ដោយសារអ្នកខំគ្រប់គ្រងលើការផ្លាស់ប្ដូរថ្មីៗ។ សូមប្រាប់រឿងនេះដល់ដៃគូហាត់ប្រាណរបស់អ្នក។ ពេលខ្លះការចាប់ផ្ដើមហាត់ប្រាណដែលចាត់ទុកថាជារឿងពិបាក អាចក្លាយទៅជារឿងសប្បាយសម្រាប់មនុស្សពីរនាក់ទៅវិញ ពិសេសប្រសិនបើអ្នកមានគម្រោងចង់អបអរជាមួយគ្នាបន្ទាប់ពីហាត់ប្រាណរួច។

 5. បង្កើតទំនុកចិត្ត និងផាសុកភាព

 ក្រៅពីនេះ ការធ្វើលំហាត់ប្រាណច្រើនទាមទារឲ្យអ្នកត្រូវតែទុកចិត្តដៃគូរបស់អ្នក (និយាយត្រង់ៗ!) ប្រសិនបើអ្នកអាចមើលឃើញនូវចំណុចមិនល្អពីគ្នាទៅវិញទៅមក (បែកញើសគឃៀរ និងធុំក្លិនខ្លួន) ហើយនៅតែអាចដើរជាមួយគ្នាបានទៀតនោះ អ្នកដឹងទេថាអ្នកទុកចិត្តនៅក្បែរគ្នាបាន។

 6. អ្នកកាន់តែមានភាពរីករាយ និងពេលវេលាជុំគ្នាកាន់តែច្រើន


  អ្វីដែលរំពឹងទុកខណៈពេលហាត់ប្រាណជាមួយដៃគូម្នាក់ គឺភាពរីករាយដែលអ្នកមានជាមួយគ្នា និងពេលវេលាដែលអ្នកទទួលបានក្រោយពីនិយាយជាមួយគ្នា។ សូមប្រើប្រព័ន្ធហាត់ប្រាណជាដៃគូនេះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិ សាកល្បងថ្នាក់ហាត់​ប្រាណថ្មីៗ និងផ្តល់រង្វាន់សម្រាប់ខ្លួនឯងបន្ទាប់ពីនោះ។


No comments:

Post a Comment