មកទល់ពេលនេះ ករណីឆ្លងវីរុសCovid-19 នៅកម្ពុជាយើងមានករណីឆ្លងសរុបចំនួន ១២២ករណី។ យ៉ាងណាមិញនៅព្រឹកថ្ងៃទី១៤នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្រកាសថា មានករណីព្យាបាលជាសះស្បើយចំនួន១៤នាក់ថ្មីបន្ថែមនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងបានឲ្យដឹងថានៅថ្ងៃទី១៤ខែមេសានេះកម្ពុជាមិនមានរកឃើញ
ករណីឆ្លងទៀតនោះទេ។ ចំណែកករណីព្យាបាលសះស្បើយថ្មីបន្ថែមមានចំនួន ១៤ករណីដែលធ្វើ
ឲ្យករណីព្យាបាលសះស្បើយឡើងដល់ ៧៤.៥៩%ឯណោះ។
ដូច្នេះចំនួនករណីព្យាបាលជាសះស្បើយសរុបឡើង៩១ករណីនៃ ករណីឆ្លងសុរបចំនួន ១២២ករណី ពោលគឺមកទល់ពេលនេះសល់អ្នកជំងឺCovid-19 ត្រឹមតែ៣១នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។



No comments:
Post a Comment